ឯកឧត្តម ព្រំ សុភមង្គល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍លទ្ធផលសម្រេចបានរយៈពេលបីឆ្នាំ២០១៨-២០២០


ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍លទ្ធផលសម្រេចបានរយៈពេលបីឆ្នាំ២០១៨-២០២០ ប្រៀបធៀបទៅនឹងផែនការសកម្មភាពវិស័យមីន ២០១៨-២០២០ ដោយមានការចូលរួមពីគ្រប់នាយកដ្ឋានជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន តំណាងUNDP និងDFID។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០៕