ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សាឃុំទាំង១១ ក្នុង ស្រុកស៊ីធរកណ្ដាល សរុបចំនួន១៦០ នាក់ ក្រោមអធិបតីភាព
ឯកឧត្តម កង សុខន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស៊ីធរកណ្ដាល និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាប្រធានក្រុមការងារចុះជួយឃុំទាំង១១ ក្នុង ស្រុកស៊ីធរកណ្ដាល គណៈអចិន្រ្តៃយ៍គណបក្សស្រុក នៅស្នាក់ការគណបក្សស្រុកស៊ីធរកណ្ដាល។
លោក ម៉ននី បណ្ឌិត អញ្ជើញចូលរួមសំណេះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សាឃុំទាំង១១ ក្នុង ស្រុកស៊ីធរកណ្ដាល
