ឯកឧត្តម សុខ ឥសាន៖ សីលធម៌របស់អ្នកនយោបាយ មិនមែនសម្តែងតាមរយៈការនិយាយទេ គឺអាកប្បកិរិយា


ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ការកត់សម្គាល់ពីសីលធ៌មរបស់អ្នកនយោបាយមិនមែនសំដែងតាមរយៈការនិយាយទេ  តែគឺជាកាសំដែងនូវកាយវិការនិងអាកប្បកិរិយាជាក់ស្តែង។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សីលធម៌របស់នយោបាយខ្មែរ សំរាប់មេដឹកនាំគណបក្សប្រជាជនកម្ពុជា គឺ៖

១. ពេលលោកយាយម្តាយលោកជំទាវជូឡុង សូម៉ូរ៉ា ទទួលមរណភាព សម្តេចតេជោ ហ៊ុន សែនបានទូរស័ព្ទជួបលោកជំទាវ ជូឡុងសូម៉ូរ៉ា ចូលរួមមរណទុក្ខ និងបានបញ្ជូនកូនប្រុសសម្តេច ឯឧ ហ៊ុន ម៉ានីទៅគោរពវិញាណ្ខ័ណ្ឌលោកយាយផ្ទាល់ ។

២. ពេលមរណភាព ឯកឧត្តម ប៉ែន សុវណ្ណ ឯកឧត្តម ងួន ញិុល បានដឹកនាំគណប្រតិភូទៅគោរពវិញាណ្ខ័ណ្ឌ ឯកឧត្តម  ប៉ែន សុវណ្ណ ។

៣. ពេល ឯកឧត្តម កឹម សុខាត្រូវបានសមាជវិសាមញ គណបក្សបោះឆ្នោតជាប្រធានគណបក្ស សម្តេចតេជោបានសរសេរលិខិតអបអរសាទរ និងជូនពរ ។ ដោយឡែកសម្រាប់គណបក្សសាង្គ្រោះជាតិវិញ៖

១. នៅពេលសម្តេចតេជោបានទទួលសញាប័ត្រធំផ្សេងៗ មិនមានមេដឹកនាំនឹកឃេីញសរសេរលិខិតអបអរសាទរ ទេ ។

២. នៅពេលមរណភាពសម្តេចវិបុលបញ្ញា សុខ អាន មិនមានមេដឹកនាំ សំដែងការចូលរួមមរណទុក្ខទេ ។

៣. មានតំណាងរាស្ត្រ ឈ្មោះ លឹម គឹមយ៉ា បាននិយាយលែបខាយបញ្ឈឺចិត្តដោយពាក្យអសុរស់ ពិបាកស្តាប់ ដែលជាសំដីអសីលធ៌មខ្វះសុជីវធ៌ម ។

៤. សមាជិកគណបក្សមួយចំនួននៅក្រៅប្រទេស បានលែបខាយពាក្យសំដី ឌឺដង ដាក់សម្តេចវិបុលបញ្ញា ដោយអសីលធ៌មកក្នុងចេតនាបញ្ឈឺចិត្ផផ្សេងៗ ។

ទាំងអស់នេះគ្រាន់តែជាឧទាហរណ៏ខ្លះៗ ប៉ុណ្ណោះ ដើម្បីមានមូលដ្ឋានពិចារណាលើគុណធម៌ សីលធ៌ម របស់មេដឹកនាំគណបក្សនយោបាយ ដែលមានបំណងចង់ដឹកនាំប្រទេសនោះ តើមួយណាដែលគួរឲ្យប្រជាជនជឿទុកចិត្ត និងគាំទ្របាន ?