រដ្ឋមន្រ្តីក្រសួងវប្បធម៌ណែនាំឱ្យក្រុមការងារប្រតិកម្មរហ័សបង្កើតរចនាសម្ព័ន្ធដើម្បីផ្តល់ព័ត៌មានជូ​ន​សាធារណជនឱ្យបានទូលំទូលាយ


ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​បានផ្តល់អនុសាសន៍ណែនាំឱ្យ​ក្រុមការ​ងារ​ប​ង្កើ​​​ត​រចនាសម្ព័ន្ធដែលរួមមានក្រុមប្រមូលព័ត៌មាន ក្រុមវិភាគចងក្រងព័ត៌មាន ក្រុមផ្សព្វផ្សាយ និ​ង​ក្រុមតាមដាន ដើម្បីជំរុញការងារផ្តល់ព័ត៌មានជូនសាធារណជនឱ្យ​បានទូលំ​ទូលា​យ​។​នេះ​បើ​តាមផេកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

បើតាមលោកជំទាវ បណ្ឌិតសភាចារ្យ ការបង្កើត​រចនាសម្ព័ន្ធដែលរួម​មានក្រុ​មប្រ​មូ​ល​ព័​​ត៌មាននេះនឹងឆ្លើ​​យតបបានទាន់ពេលវេលានូវរាល់ព័ត៌មានដែលមានចរិត​ញុះញង់ ក្លែង​ក្លា​យ​​​​​​ពា​ក់​ព័​ន្ធ​នឹ​ង​វិ​ស័​យ​សិល្បៈវប្បធម៌។

លោកជំទាវ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានណែនាំដូច្នេះក្នុងកិច្ចប្រជុំ​ដើ​ម្បី​​ពិ​និ​​​​ត្យ​​លើវឌ្ឍនភាពរបស់ក្រុមការងារប្រតិកម្មរហ័ស ព័ត៌មានវិទ្យា និ​ង​ប​ណ្តា​ញ​ស​ង្គ​ម​រ​ប​ស់​ក្រ​សួ​​​​ង និងទិសដៅការងារនាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាប្រធាន​ក្រុម​កា​រងា​រ​ប្រ​តិកម្មរហ័ស ព័ត៌មានវិទ្យា និងបណ្តាញសង្គមរបស់ក្រសួងបាន ធ្វើរបាយការណ៍ពីលទ្ធផល និ​ង​ទិ​ស​ដៅការងារ។

លោកជំទាវបណ្ឌិតសភាចារ្យបានសម្តែងនូវការកោតសរសើរ និងវា​យ​​តម្លៃខ្ពស់​ចំពោះ​កិ​ច្ច​ខិតខំប្រឹង​ប្រែងរបស់​ក្រុមការងារទាំងអ​ស់ដែលបាន​អនុវ​ត្តក​ន្ល​ង​ម​ក​ដោ​យ​​​ស្មា​រតីទ​ទួ​ល​ខុ​ស​ត្រូ​វខ្ពស់៕