ពិធីប្រគេនស៊ីម៉ង់តិ៍ និងបច្ច័យ ដើម្បីកសាង និងជួសជុល វត្តពោធិ៍សិរីរតនារាម(ហៅវត្តហាងខូបាន) ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង


នាព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងមន្រ្តីរាជការ មន្ទីរអង្គភាព បានអញ្ជើញចូលរួមក្នុងពិធីប្រគេនស៊ីម៉ង់តិ៍ និងបច្ច័យ ដើម្បីកសាង និងជួសជុល វត្តពោធិ៍សិរីរតនារាម(ហៅវត្តហាងខូបាន) ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មានសទ្ធាជ្រះថ្លាការចូលរួមចំណែកប្រគេនស៊ីម៉ង់តិ៍ចំនួនសរុប ១៦តោន ក្នុងនោះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ចំនួន ៣តោន ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន ៣តោន វរៈសេនីយ៍ឯក បួនសេង សុពិសិដ្ឋ មេបញ្ជាការវរៈការពារព្រំដែន ៦២៣ ខេត្តរតនគិរី ចំនួន ៥តោន និងលោក កង រុន ចំនួន ៥តោន និងបច្ច័យចំនួន ១.២៥០.០០០រៀល ពីពុទ្ធបរិស័ទ អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពមួយចំនួនជុំវិញសាលាខេត្តដែលបានអញ្ជើញចូលរួម៕