ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ


ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ និង ឯកឧត្តម លោកជំទាវ​ លោក លោកស្រី ដែលជាសមាជិក សមាជិការ ជាច្រើនរូបទៀត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំស្រែជិះ​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ដែលអញ្ជើញមក​ពី៦ភូមិ ។
គួររំលឹកផងដែរថាទីនេះ​ជាវិមាន​អនុស្សាវរីយ៏​ជ័យជំនះរបស់វីរ:កងយោធពលខេម:ភូមិន្ទ​ និងកងជីវពលដ៏ក្លាហាន​ក្នុងប្រតិបត្តិការសិកដឹកនាំផ្ទាល់ដោយព្រះបាទសម្តេចព្រះនរោត្តមសីហនុ​ បានបោសសំអាតកងទ័ពបរទេនៅមូលដ្ឋាន​ ឈ្មោះថាឃុំស្រែជិះ​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ឆ្នាំ១៩៥៤៕