Facebook សម្តេច តេជោ ហ៊ុន សែន វ៉ា ឈ្នះ Facebook ប្រធាន បក្ស ប្រឆាំង នៅ រាត្រី នេះ


Facebook​សម្តេចតេជោ​ហ៊ុន​សែន​បាន​កើន​ឡើង​ដល់​ចំនួន​២លាន​ Like​ នៅ​ព្រលប់​ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ​២០១៦នេះ​ ដែល​ជា​ចំនួន​ដ៏អស្ចារ្យ​ និង​ដ៏​ច្រើន​លើស​លប់​មួយ​ បន្ទាប់​ពី​បាន​ចំនួន១​លាន​នាក់​ កាល​ពីថ្ងៃទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៥​ (ប្រមាណ​៥​ខែ​កន្លង​ទៅ)​ ដែលនៅ​ ខណ:​ពេល​ នេះ​ ទំព័រ​ Facebook​ របស់​ សម្តេច​ តេជោ​ ហ៊ុន​ ​សែន​ បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​មហាជន​ទាំងក្នុង​ និង​ក្រៅប្រទេស​ វ៉ាឈ្នះទំព័រ​ Facebook​ របស់​លោក​ សម​ រង្ស៊ី​ ហើយ​នៅ​ពេលនេះ​ ដោយ​គិត​ត្រឹម​ម៉ោង​ ៩៖៣០​នាទី​យប់​ថ្ងៃទី​០១​ ខែកុម្ភៈ​នេះ។​
Facebook​ សម្តេចតេជោ​ ហ៊ុន​ សែន​ ៖​ 2,​091​,952​ Total​ Page​ Likes​
Facebook​ លោក​ សម​ រង្ស៊ី​៖ 2​,091​,509​ Total​ Page​ Likes​
តាម​រយៈ​ចំនួន​កើន​ឡើង​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ Facebook​ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​អ្នក​ស្រលាញ់​គាំទ្រ​ ចូលចិត្ត​ជា​ច្រើន​ជា​បន្ត​បន្ទាប់​ ។ ​គួរ​បញ្ជាក់​ផង​ដែល​ថា​ Faceboo​k សម្តេច​តេជោ​ ហ៊ុន​ សែន​ ទើប​បង្កើត​ក្នុង​រយៈ​ពេល​ជាង​ប្រាំ​ខែ​តែ​ប៉ុណ្ណោះ​ មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ខណ:​ដែល​ ទំព័រ ​Facebook​ របស់​លោក​ សម​ រង្ស៊ី​ បាន​បង្កើត​ជា​យូ​មក​ហើយ។​ សូម​ចូល​រួម​អប​អរ​សាទរ​ចំពោះ​ ទំព័រ ​Facebook​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ដែល​មាន​អ្នកគាំទ្រ​ដល់​ច្រើន​បែប​នេះ៕​
4dad36cb-ec86-458d-bae6-1e8c02a5e73d