នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញចូលរួមវេទិកាសាធារណៈនៅឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយមានការចូលរួមពីអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ នៅក្នុងឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង សរុបចំនួន១០៤នាក់ ។ វេទិកាសាធារណៈនេះ បានផ្តល់នូវព័ត៌មានជាច្រើន មានទាំងភាពងាយស្រួល បញ្ហាប្រឈម និងសំណូមពរ របស់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ទាំងមូលផងដែរ។