ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នាយកដ្ឋានគ្រប់គ្រង នៃខុទ្ទកាល័យគណ:កម្មាធិការកណ្តាល បានចូលរួមពិធីបុណ្យសព ឧបាសិកា វ៉ាន់ ម៉ាក់ ត្រូវជាភរិយា លោកព្រឹទ្ធាចាយ្យ នឹម ណាំ ជាមន្ត្រីបម្រើការងារនៅខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា


នារសៀលថ្ងៃព្រហសហ្បតិ៍ ៦ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.ក២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នាយកដ្ឋានគ្រប់គ្រង នៃខុទ្ទកាល័យគណ:កម្មាធិការកណ្តាល បានចូលរួមពិធីបុណ្យសព ឧបាសិកា វ៉ាន់ ម៉ាក់ ត្រូវជាភរិយា លោកព្រឹទ្ធាចាយ្យ នឹម ណាំ ជាមន្ត្រីបម្រើការងារនៅខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃ ពុធ ទី ២១ ខែតុលា ឆ្នាំ២០២០ វេលា ១០ : ០៥ នាទីយប់ ក្នុងជន្មាយុ ៨១ ឆ្នាំ ដោយបាននាំមកនូវថវិការបស់ខុទ្ទកាល័យ និងបច័្ចយរបស់បងប្អូនមន្ត្រីរួមការងារចូលរួមក្នុងពិធីបុណ្យសពផងដែរ៕