ឧបាសក ហេង ឃាង ឪពុកបង្កើតរបស់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ


ឧបាសក ហេង ឃាង ដែលជាឪពុកបង្កើតរបស់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលមរណភាព ដោយជរាពាធ នៅម៉ោង១០៖១៨នាទីយប់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៦ឆ្នាំ។

សពឧបាសក ហេង ឃាង ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅផ្ទះលេខ៨៩២ ផ្លូវលេខ១០១៣ កែងផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីដូចបានជម្រាបខាងលើនេះ ចាត់ទុកជាសេចក្តីគោរពអញ្ជើញ សម្តេច លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព មេត្តាជ្រាប និងអញ្ជើញចូលរួមពិធីបុណ្យសព តាមការគួរ៕