គណបក្សប្រជាជនខណ្ឌព្រែកព្នៅ និងសប្បុរសជន រៀបចំចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ពន្សាំង២១១គ្រួសារ


ឯកឧត្តម សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ និងឯកឧត្តមម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាកម្ពុជាខណ្ឌព្រែកព្នៅ និងលោក លោកស្រីក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងអាជីវករព្រមទាំងសប្បុរសជន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និង ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់ពន្សាំងចំនួន ២១១គ្រួសារ។

សម្រាប់ការចែកអំណោយនេះដែល ក្នុង១គ្រួសារទទួលបានដូចជា អង្ករ ១បាវ(២៥គីឡូ), មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខកំប៉ុង១យួរ, ថ្នាំពេទ្យ ១ឈុត, ថ្នាំព្យាបាលទឹកស៊ីជើង, និងថវិកា៦០,០០០រៀលផងដែរ៕