សមាគមនារីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្តចុះចែកម៉ាស់ជាការឧបត្ថម្ភរបស់សម្តេចតេជោ​ ហ៊ុន​ សែន


នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយទទួលបានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវសេនីយ៍ទោ ឆេង សារ៉េត ប្រធានសមាគមន៍នារីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារជានារីចុះតាមគោលដៅស្តុបនានា ដេីម្បីចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋ និងអ្នកធ្វេីដំណេីរដែលមិនបានពាក់ម៉ាស់ការពារ ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ដោយក្នុងម្នាក់ៗទទួលបានម៉ាស់ចំនួន២ ។ សូមបញ្ជាក់ថាម៉ាស់ដែលចែកជូនប្រជាពលរដ្ឋនាពេលនេះគឺជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕