(ភ្នំពេញ)៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការសម្រេចលុបចោលនូវពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» របស់គណបក្សសង្រ្គោះជាតិពេលនេះ គឺជាកាយវិកា គួរឱ្យស្វាគមន៍មួយ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា៖ «នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានបេីកការប្រជុំមួយដេីម្បី៖ ១៖ រៀបចំឡេីងវិញនូវសមាសភាពថ្នាក់ដឹកនាំគណបក្ស ដេីម្បីឲ្យស្របតាមស្មារតីនៃប្រការ៤៧ នៃលក្ខន្តិកៈគណបក្ស។ ២៖ លប់ចោលគោលនយោបាយជាពាក្យស្លោក៖ “ដកមេឃុំបំរេីបក្ស ដាក់មេឃុំបំរេីរាស្ត្រ” ចេញ។ ការសំរេចខាងលេីនេះជាកាយវិការគួរឲ្យស្វាគមន៍»។