ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ុល រតនា និងលោក ម៉ននី បណ្ឌិត ប្រធាន អនុប្រធានទី១ ក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយឃុំ ព្នៅទី២ បានជួបសំណោះសំណាលជាមួយ និវត្តជនក្នុងឃុំព្នៅទី២ ចំនួន១៣នាក់ និងបានអញ្ចើញពួកគាត់ទៅពិសារអាហារសាមគ្គីជាមួយគ្នា។
ក្នុងកម្មវិធីនោះក៏បានជួបប្រជុំការងារជាមួយយុវជនឃុំ និងភូមិ ចំនួន២៥នាក់ និងបំពាក់ឯកសណ្ឋានយុវជនបក្សប្រជាជនកម្ពុជា ឃុំព្នៅ២ ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង ។