កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម វេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងជាសមាជិកគណ:កម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្ដម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខា ប្រមាញ់និងនេសាទ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពាស់ ម៉ូស្លិម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្ដម សុះ ហ្វាស៉ី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្ដល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាលើកទី២៤ ចំនួន ៤៨នាក់ ដែលអញ្ជើញមកពីបណ្តារាជធានី ខេត្ត នៅវិហាអន្តរជាតិ អាល់សារកាល រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ ឯកឧត្ដម វេជ្ជបណ្ឌិត សុះ មុះសិន លើកទឹកចិត្តដល់អាណាព្យាបាលកុមារកំព្រាត្រូវជំរុញកូនចៅអោយប្រឹងប្រែងរៀនសូត្រដើម្បីអនាគត ព្រមទាំងដាស់តឿនអំពីវិធានការការពារនូវជំងឺរាតត្បាតជាសកល គឺជំងឺកូវីដ-១៩ ត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬ អាល់កុលអោយបានញឹកញាប់ ជៀសវាងនូវការជួបជុំគ្នាច្រើន ហើយថ្មីៗនេះជំងឺគ្រុនឈាមក៏កំពុងមានសន្ទុះកើនឡើង ត្រូវបំបាត់ជម្រកមូសខ្លា ត្រូវគេងក្នុងមុង ។
សូមបញ្ជាក់ផងដែរថាប្រាក់ ឧបត្ថម្ភនេះសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ជូនប្អូនៗកុមារកំព្រាចំនួន ៤៨ មកពីបណ្ដារាជធានី ខេត្ត ដោយម្នាក់ៗទទួលបាន ៨៤ អឺរ៉ូ ប្រហែល១០០ដុល្លារ សហរដ្ឋអាមេរិក ប្រាក់ខាងលើនេះ ក្រោមការឧបត្ថម្ភរបស់អង្គការ IGMG-HASENE នៃប្រទេសអាល្លឺម៉ង់ ក្រោមកិច្ចសហការជាមួយសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា ៕






