ស្ពានអាកាសទី៥ ចាប់ដំណើរការសាងសង់


Hi Bridge 03 02 16 2 copy

    ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ទី​៥ បាន​ចាប់​ផ្ដើម​ហើយ​នៅ​រាជធានី​ភ្នំពេញ ​ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ ​។ យោង​ទំព័រ facebook របស់​សាលា​រាជធានី​ភ្នំពេញ សំណង់​ស្ពាន​អាកាស​ទី​៥ គឺ​ស្ពាន​អាកាស​នៅ​ផ្សារ​ដី​ហុយ នៃ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។

     សាលា​រាជធានី​បាន​ជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ទៅ​មក នៅ​ចំណុច​ស្តុប​ផ្លូវ​ប្រសព្វ​រវាង​វិថី​សហព័ន្ធ​រុស្ស៊ី ផ្លូវ​ដី​ហុយ និង​ផ្លូវ​ណ័ត​ប្រ៊ីត ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ថា  ក្រោយ​ពី​បាន​ពង្រីក​ផ្លូវ​ពង្វាង​ចរាចរណ៍​លើ​ដង​មហា​វិថី​សហព័ន្ធរុស្ស៊ី ​នៅ​ថ្ងៃ​ទី​២ ខែ​​កុម្ភៈ​នេះ ក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់​ស្ពាន​អាកាស​ស្តុប​ផ្សារ​ដី​ហុយ បាន​បញ្ចូល​គ្រឿង​ចក្រ​សង្កត់​គ្រឹះ​ស្ពាន ដែល​នាំ​ឱ្យ​មាន​ការ​រំខាន​ដល់​ចរាចរណ៍​ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ ​។

     ស្ពាន​អាកាស​នៅ​ផ្សារ​ដី​ហុយ ជា​ស្ពាន​អាកាស​ទី​៥ ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់​,…ស្ពាន​អាកាស​ ៧​មករា ​ពេទ្យ​លោក​សង្ឃ,…​ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ និង​ស្ពាន​អាកាស​ ៥​មករា ជិត​សាលា​តិច​ណូ​ ។