កន្លងទៅ លោក សម រង្ស៊ី បានធ្វើសកម្មភាព អំពើល្មើសច្បាប់ជាច្រើន ជាក់ស្តែង លោក សម រង្ស៊ី បានផ្តល់គណនីផ្ទាល់ខ្លួនទៅអោយ លោក ហុង សុខហួរ ប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ក្នុងការប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញុងអោយមានអំពើហឹង្សា មួលបង្កាច់សភាពការពិត ដែលជាឧបាយកលនយោបាយដ៏គ្រោះថ្នាក់ ប៉ះពាល់ដល់អត្ថិរភាពដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា នាឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ។ ដូច្នេះ លោក សម រង្ស៊ី ត្រូវទទួលខុសត្រូវពីបទសមគំនិតជាមួយ លោក ហុង សុខហួរ ។
លោក សម រង្ស៊ី បានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរលើសិទ្ធិបុគ្គល ឯកឧត្តម ហោ ណាំហុង ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ខ្លួន ឯកឧត្តម ហោ ណាំហុង បានប្តឹង សម រង្ស៊ី ទៅតុលាការ រហូតដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមកាត់ទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធធគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៨លានរៀល ហើយតាមបណ្តឹងឧទ្ធរណ៍របស់ លោក សម រង្ស៊ី តុលាការសាលាឧទ្ធរណ៍បានសម្រេចតំកល់សាលក្រមទុកជាបានការ ។
លោក សម រង្ស៊ី បានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរមកលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គឺ សម្តេចចក្រី ហេង សំរិន ដោយចោទប្រកាន់ និងបរិហារកេរ្តិ៍គ្មានការពិតថា សម្តេចចក្រី ហេង សំរិន អំឡុងពេលដឹកនាំសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតតុលាការកាត់ទោសប្រហារជីរិត សម្តេចព្រះ នរោត្តម សីហនុ ពីបទក្បត់ជាតិ ។
នេះជាឧបាយកលនយោបាយដ៏ទុច្ចរឹតរបស់ លោក សម រង្ស៊ី ដើម្បីដុតកំហឹងប្រជាជនកម្ពុជា ឱ្យប្រឆាំងគណបក្សប្រជាជនកម្ពុជា ។ បទល្មើសធ្ងន់ធ្ងរទាំង៣ ខាងលើ គឺកើតឡើងដោយសារអំពើប្រព្រឹត្តិជាក់ស្តែងរបស់ លោក សម រង្ស៊ី ផ្ទាល់ខ្លួនឯង ។ ដូច្នេះ លោក សម រង្ស៊ី ខ្លួនឯងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង ។
សរុបសេចក្តីទៅ គឺ លោក សម រង្ស៊ី អ្នកកំចាត់ខ្លួនឯង គ្មាននរណាទៅកំចាត់ លោក សម រង្ស៊ី ទេ ។