តើអ្នកណាជាអ្នកកំចាត់ សម រង្ស៊ី?


     កន្លង​ទៅ លោក សម រង្ស៊ី បាន​ធ្វើ​សកម្ម​ភាព អំពើ​ល្មើស​ច្បាប់​ជា​ច្រើន ជាក់​ស្តែង លោក សម រង្ស៊ី បាន​ផ្តល់​គណនី​ផ្ទាល់​ខ្លួន​ទៅ​អោយ លោក ហុង សុខ​ហួរ ប្រព្រឹត្តិ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្តែង ក្នុង​ការ​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ និង​ញុះ​ញុង​អោយ​មាន​អំពើ​ហឹង្សា មួល​បង្កាច់​សភាព​ការ​ពិត ដែល​ជា​ឧបាយ​កល​នយោ​បាយ​ដ៏​គ្រោះ​ថ្នាក់ ប៉ះ​ពាល់​ដល់​អត្ថិរភាព​ដឹក​នាំ​របស់ គណ​បក្ស​ប្រជា​ជន​កម្ពុជា នា​ឆ្នាំ ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន ។​ ដូច្នេះ លោក សម រង្ស៊ី ត្រូវ​ទទួល​ខុស​ត្រូវ​ពី​បទ​សម​គំនិត​ជា​មួយ លោក ហុង សុខ​ហួរ

     លោក សម រង្ស៊ី បាន​ប្រព្រឹត្តិ​បទ​ល្មើស​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​បុគ្គល ឯកឧត្តម ហោ ណាំហុង ដើម្បី​ការពារ​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូ​របស់​ខ្លួន ឯកឧត្តម ហោ ណាំ​ហុង បាន​ប្តឹង សម រង្ស៊ី ទៅ​តុលា​ការ រហូត​ដល់​តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចេញ​សាល​ក្រម​កាត់​ទោស លោក សម រង្ស៊ី ឱ្យ​ជាប់​ពន្ធ​ធគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨លាន​រៀល ហើយ​តាម​បណ្តឹង​ឧទ្ធរណ៍​របស់ លោក សម រង្ស៊ី តុលា​ការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តំកល់​សាល​ក្រម​ទុក​ជា​បាន​ការ ។

     លោក​ សម រង្ស៊ី បាន​ប្រព្រឹត្តិ​បទ​ល្មើស​ធ្ងន់​ធ្ងរ​មក​លើ​ថ្នាក់​ដឹក​នាំ គណ​បក្ស​ប្រជា​ជន​កម្ពុជា គឺ សម្តេច​ចក្រី ហេង សំរិន ដោយ​ចោទ​ប្រកាន់ និង​បរិហារ​កេរ្តិ៍​គ្មាន​ការ​ពិត​ថា សម្តេច​ចក្រី ហេង សំរិន អំឡុង​ពេល​ដឹក​នាំ​សាធា​រណៈ​រដ្ឋ​ប្រជា​មានិត​កម្ពុជា បាន​បង្កើត​តុលា​ការ​កាត់​ទោស​ប្រហារ​ជីរិត សម្តេច​ព្រះ នរោត្តម សីហនុ ពី​បទ​ក្បត់​ជាតិ ។

     នេះ​ជា​ឧបាយ​កល​នយោ​បាយ​ដ៏​ទុច្ចរឹត​របស់ លោក សម រង្ស៊ី ដើម្បី​ដុត​កំហឹង​ប្រជា​ជន​កម្ពុជា ឱ្យ​ប្រឆាំង​គណ​បក្ស​ប្រជា​ជន​កម្ពុជា ។ បទ​ល្មើស​ធ្ងន់​ធ្ងរ​ទាំង​៣ ខាង​លើ គឺ​កើត​ឡើង​ដោយ​សារ​អំពើ​ប្រព្រឹត្តិ​ជាក់​ស្តែង​របស់ លោក សម រង្ស៊ី ផ្ទាល់​ខ្លួន​ឯង ។ ដូច្នេះ លោក សម រង្ស៊ី ខ្លួន​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួន​ឯង ។

សរុប​សេចក្តី​ទៅ គឺ លោក សម រង្ស៊ី អ្នក​កំចាត់​ខ្លួន​ឯង គ្មាន​នរណា​ទៅ​កំចាត់ លោក សម រង្ស៊ី ទេ ។