កន្លងទៅ លោក សម រង្ស៊ី បាននិយាយបរិហាកេរ្តិ៍ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សម្តេចតេជោ ហ៊ុន សែន សម្តេចចក្រី ហេង សំរិន ហួសពីព្រំដែននៃការសម្តែងមតិ ដែលករណីទាំងនេះ លោក សម រង្ស៊ី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយសារអំពើល្មើសច្បាប់របស់ខ្លួន ។
ដូច្នេះ បុគ្គលដែលទទួលរងការបរិហាកេរ្តិ៍ពីសំណាក់ លោក សម រង្ស៊ី មានសិទ្ធិការពារខ្លួន ដោយដាក់ពាក្យប្តឹងទៅតុលាការ ។ យោងតាមអង្គហេតុ អង្គសេចក្តីនៃពាក្យបណ្តឹង លោក សម រង្ស៊ី ត្រូវការកាត់សេចក្តីឲ្យជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យមួយចំនួន ។ នៅចំពោះមុខសាលក្រម និងសាលដីការបស់តុលាការ លោក សម រង្ស៊ី បានរត់ភាសខ្លួនទៅក្រៅប្រទេស ដោយមិនហ៊ានទទួលខុសត្រូវ ដែលជាផលវិបាកនៃទង្វើល្មើសច្បាប់របស់ខ្លួន គ្មានអ្នកណារារាំង ឬទប់ស្កាត់មិនឲ្យ លោក សម រង្ស៊ី ចូលក្នុងប្រទេសនោះទេ។
នេះបានសបញ្ជាក់ឲ្យយើងឃើញថា លោក សម រង្ស៊ី ជាជនកំសាក ជាអ្នកនយោបាយកំសាក ជាមេគណបក្សកំសាក ។ ប៉ុន្តែដើម្បីបិទបាំងភាពកំសាករបស់ខ្លួន បំភាន់មតិសាធារណៈជាតិ និងអន្តរជាតិ បែរជា លោក សម រង្ស៊ី និយាយដាក់កំហុសលើអ្នកដទៃទៅវិញ ។