លោកជំទាវ បាន ស្រីមុំ អ៊ីឈាន បង្ហាញការយកចិត្តទុកដាក់ ជូនចំពោះ លោកតា លោកយាយ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិនចំនួន១៦០នាក់


នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវ បាន ស្រីមុំ អ៊ីឈាន អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងរៀបចំទទួលអាហារជូនដល់លោកយាយ លោកតាចាស់ជរាក្រីក្រគ្មានទីពឹងក្នុងខេត្ត ចំនួន១៦០នាក់ ។
ក្នុងឱកាសនោះលោកជំទាវ បានពាំនាំប្រសាសន៍ផ្តាំផ្ញើនិងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកយាយ លោកតា ដោយសម្តេចសូមជូនពរ ឲ្យលោកយាយ លោកតាទាំងអស់ មានសុខភាពល្អបរិបូរណ៍ និងមានអាយុយឺនយូរ ។
ក្នុងនាមលោកជំទាវ ជាអ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា ក្នុងមណ្ឌលប៉ៃលិន តែងតែបានយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយលោកជំទាវ បានរៀបចំ និងបង្កើតជាកម្មវិធីជាច្រើនសម្រាប់បម្រើ និងជួយសម្រាលការលំបាកនានា ជូនប្រជាពលរដ្ឋ ដែល រួមមាន ការពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ការផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំ រាល់ខែ ដល់ចាស់ ជរាក្រីក្រ គ្មានទីពឹង ឧបត្ថម្ភគាំទ្រស្រី្តមានផ្ទៃពោះក្រីក្រ ក្នុងការពិនិត្យ និងសម្រាលកូន ដោយឧបត្ថម្ភថវិកាសម្រាប់សេវា សម្រាល និងផ្តល់ជាគ្រឿងឧបភោគ បរិភោគ ដឹកបញ្ជូនប្រជាពលរដ្ឋមានជំងឺ ជនរងគ្រោះ និងគ្រោះថ្នាក់ផ្សេងៗ មកមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ និងជួយដោះស្រាយការលំបាកផ្សេងៗទៀត ដូចជា ជីកស្រះទឹក និង សាងសងអណ្តូងទឹកសម្រាប់ជាប្រយោជន៍ក្នុងការប្រើប្រាស់ចំពោះប្រជាពលរដ្ឋរស់ នៅតំបន់ដាច់ស្រយ៉ានខ្វះទឹក ប្រើប្រាស់ ។ ក្នុងការចុះជួបសួរសុខទុក្ខ លោកជំទាវ និងក្រុមការងារ បានចុះដល់លំនៅដ្ឋានផ្ទាល់ ដោយបានផ្តល់ ជាអាហារពេលព្រឹកគុយទាវ និងថវិការបស់មូលនិធិគាំទ្រសុខភាពសង្រ្គោះបន្ទាន់ចាស់ជរាក្រីក្រគ្មានទីពឹង ម្នាក់ៗ ទទួលបានថវិកា១០០,០០០រៀល ជាប្រចាំ រាល់ថ្ងៃទី០៣ នៃខែ នីមួយៗ ដោយមូលនិធិនេះ បានបង្កើត ឡើងតាំងពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រ ជាពិសេសេពី ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ ព្រមទាំងសប្បុរសក្នុង និងក្រៅប្រទេស ផងដែរ ។
ដោយឡែកនាពេលនេះចំពោះគ្រួសារ លោកយាយ លោកតា ពីរគ្រួសារ ដែលមានជីវភាពលំបាកខ្លាំង លោកជំទាវ បានផ្តល់បន្ថែមនូវមួយគ្រួសារៗ អង្គរ៥០គីឡូក្រាម មី២កេះ និងភេសជ្ជៈមួយចំនួន ផងដែរ ។
Ban Sreymom 3-2-2016 (1)                    Ban Sreymom 3-2-2016 (2)
Ban Sreymom 3-2-2016 (3)                       Ban Sreymom 3-2-2016 (4)
Ban Sreymom 3-2-2016 (5)                       Ban Sreymom 3-2-2016 (7)
Ban Sreymom 3-2-2016 (8)