រដ្ឋបាលខេត្តបាត់ដំបង ចេញលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់ថវិកា ៥០លានរៀល ដើម្បីចែកអ្នកធ្វើចត្តាឡីស័កនៅក្នុងខេត្តនេះ


ដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការផ្តល់ថវិកា ៥០លានរៀល ដើម្បីចែកអ្នកធ្វើចត្តាឡីស័កនៅក្នុងខេត្តនេះ។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន ទទួលបាន។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ក្នុងលិខិតនោះថា៖ «ការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុត និងការអាណិតស្រឡាញ់ចំពោះ ប្រជាពលរដ្ឋខេត្តបាត់ដំបង ក្នុងការឧបត្ថម្ភជួយគាំទ្រ ដល់ជីវភាពរបស់នៅប្រចាំថ្ងៃ ដើម្បីចូលរួមយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ និងក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»

គួរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចទម្លាក់ថវិកាជាង១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់ សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក ស្មើ ២ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ទឹកប្រាក់ដែលប្រមុខរាជរដ្ឋាភិបាលទម្លាក់ ទៅកាន់សាលារាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេស សរុបចំនួន ១,១៧០,០០០,០០០រៀល៕