ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលម្នាក់បានទៅហាង Zando និងម្នាក់ទៀតជាករណីនាំចូល


ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ថែមទៀត ដោយក្នុងនោះអ្នកឆ្លងម្នាក់ ជាអ្នកបានទៅហាង Zando បឹងកេងកង និងម្នាក់ទៀតជាករណីនាំចូល ដែលធ្វើដំណើមកពីប្រទេសជប៉ុន។