កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការលើកកម្ពស់ការអប់រំតាមអេឡិចត្រូនិកនៅកម្ពុជាកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការលើកកម្ពស់ការអប់រំតាមអេឡិចត្រូនិកនៅកម្ពុជា


ទីស្ដីការក្រសួង៖ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងលើការលើកកម្ពស់ការអប់រំតាមអេឡិចត្រូនិកនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការបានស្នើសុំភាគីកូរ៉ក្នុងគាំទ្រផ្នែកបច្ចេកទេសក្នុងការអភិវឌ្ឍគោលនយោបាយការអប់រំពីចម្ងាយ និងការអប់រំតាមអេឡិចត្រូនិកដើម្បីអនុវត្តស្របតាមបរិបទការអប់រំនៅកម្ពុជា។ ជាការឆ្លើយតប ភាគីកូរ៉េបានយល់ព្រមតាមសំណើសុំ និងគ្រោងរៀបចំវគ្គបំប៉នសមត្ថភាពលោកគ្រូ-អ្នកគ្រូនៅតាមសាលារៀនក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីជំនួយលើបង្រៀន-រៀនឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមការរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាបច្ចុប្បន្នផងដែរ។