អាជ្ញាធរទន្លេសាប បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០២៥ របស់ខ្លួន


ភ្នំពេញ ៖ នៅថ្ងៃ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០២៥ របស់អាជ្ញាធរទន្លេសាប នៅទីស្តីការក្រសួងធនធានទឹក និង ឧតុនិយម ។

កិច្ចប្រជុំបានលើករបៀបវារៈចំនួន៣ ដែលរួមមាន

ទី១. ផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០២៥ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប។

ទី២. ពិនិត្យវឌ្ឍនភាពការងារអនុវត្តន៍ផែនការសកម្មភាព ឆ្នាំ២០២០ និងលើកទិសដៅ ឆ្នាំ២០២១ របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប។

ទី៣.ដំណើរការកសាងផែនការសកម្មភាពការងារឆ្នាំ២០២១។

សូមបញ្ជាក់ថា ចក្ខុវិស័យរបស់ផែនការយុទ្ធសាស្ត្រឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប គឺសិក្សាស្រាវជ្រាវ និងសម្របសម្រួលលើការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងទន្លេសាបប្រកបដោយចីរភាព៕