សម្តេចក្រឡាហោម ស ខេង បរិច្ចាគប្រាក់បៀវត្ស ៦ខែថែមទៀត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែបន្ថែមទៀត ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១។

លិខិតនោះបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបរិច្ចាគប្រាក់បៀវត្សប្រចាំខែជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៦ខែបន្ថែមទៀត (សរុប ៩ខែ) ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២១»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ទាំងស្រុងរយៈពេល ៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩៕