រសៀលថ្ងៃ០៥ ខែមេសា ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល បានចុះសួរសុខទុក្ខ លោកពូ ហ៊ីម ហយ ជាអតីតមេឃុំព្រៃដើមថ្នឹង ដែលពេលនេះ គាត់មានជីវភាពខ្វះខាត លោក ម៉ននី បណ្ឌិត ក្នុងនាមប្រធានយុវជនស្រុកស៊ីធរកណ្តាល បាននាំយកអំណោយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកសីុធរកណ្តាល ដែលបានពីឧបត្ថម្ភឯកឧត្តម កង សុខន ប្រធានក្រុមការងារស្រុកស៊ីធរកណ្តាល ជូនដល់គាត់អំណោយទាំងនោះមាន៖
1/ អង្ករ ២៥ គីឡូក្រាម
2/ មី ០១ កេស
3/ ទឹកបរិសុទ្ធអង្គរពូរ៉ូ ០១កេស
4/ ទឹកដោះគោឆៅ ០១ ឡូ
5/ ស្ករសរ ០១ គីឡូក្រាម
6/ ទឹកត្រី ០១ យួរ និង ទឹកស៊ីអ៊ីវ ០១យួរ
7/ និងថវិកា ៤០,០០០៛ និងមេបក្សឃុំCPP ២០,០០០៛ សរុប ៦០,០០០៛
+ ស្របពេលជាមួយគ្នានោះដែរ លោក ម៉ននី បណ្ឌិត និងលោកមេបក្សឃុំព្រៃដើមថ្នឹង បានជូនថវិកា ដល់យាយចាស់ជរា ៤០,០០០៛ផង ដែលស្ថិតនៅភូមិព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង
អភិបាលស្រុកស៊ីធរកណ្តាល ចុះសួរសុខទុក្ខ អតីតមេឃុំព្រៃដើមថ្នឹង ដែលគាត់មានជីវភាពខ្វះខាត
