នៅវេលាម៉ោងប្រមាណជា ៩ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងចំនុចសំខាន់ៗផ្សេងទៀត ពីក្រុងតាខ្មៅខេត្តកណ្តាល ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកម្សិលមិញនេះ តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះក្នុង «ព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា» ក្រសួងសុខាភិបាល រកឃើញមានអ្នកឆ្លង សរុប ៤១នាក់ដដែល ដោយក្នុងនោះ មានអ្នកជាសះស្បើយរហូតដល់ ៣៨នាក់ហើយ៕