រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​លើ​បងប្អូន​អតីតយុទ្ធជន​


​អភិបាលខេត្ត​បន្ទាយមានជ័យ​ឯកឧត្តម អ៊ុំ រាត្រី បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ចកាល តែង​បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​បងប្អូន​ក្រុមគ្រួសារ​អតីតយុទ្ធជន​ពលី ពិការ​ដើម្បី​កែប្រែ​ជីវភាព​រស់នៅ​របស់​ពួកគាត់ ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត​នោះ ។​

​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្តម អ៊ុំ រាត្រី ដែលជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​បើក​ផ្តល់ប្រាក់​ធានារ៉ាប់រង សង្គម ប្រាក់​បូជាសព ប្រាក់ឧបត្ថម្ភ ០១​លើកដំបូង ជូន​គ្រួសារ​សព​អតីតយុទ្ធជន ចំនួន​២២ គ្រួសារ​ដែលមាន​ជនពិការ​ចំនួន​១៣​នាក់ និង​និវត្តជន​ចំនួន​៩​នាក់ ស្មើនឹង​ទឹកប្រាក់​ចំនួន ១៧១. ២៧៨.៦៧០​រៀល កាលពី​រសៀល​ថ្ងៃ​១៤​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ។​

​ឯកឧត្តម អ៊ុំ រាត្រី បាន​ថ្លែង​កោតសរសើរ​ដល់​អតីត​យុទ្ធជន​ទាំងអស់ ដែល​កន្លងមក បាន​តស៊ូ​ដោយ​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ក្នុងការ​ច្បាំង​តតាំង និង​ខ្មាំងសត្រូវ​ឈ្លានពាន ទឹកដី រហូតដល់​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​មាន​ស្ថិរភាព​ពេញលេញ និង​មាន​សុខសន្តិភាព សន្តិសុខ​ល្អ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដែល​មិនអាច​កាត់ថ្លៃ​បាន​នោះ​។ ដោយសារ បងប្អូន​អតីតយុទ្ធជន​ទាំងអស់នេះ មានគុណ​ជាមួយ​ជាតិ​ខ្លាំង​នោះ ទើប​រាជរដ្ឋាភិបាល​បាន យកចិត្តទុកដាក់​លើ​បងប្អូន​អតីតយុទ្ធជន​ទាំងនេះ យ៉ាងខ្លាំង​ធ្វើឱ្យ​ក្រុមគ្រួសារ​អតីតយុទ្ធជន ទាំងអស់នេះ​មាន​ភាពកក់ក្តៅ និង​មាន​ជំនឿ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ។​

​ឯកឧត្តម​បានឱ្យដឹងថា សមាគម​អតីតយុទ្ធជន​កម្ពុជា ត្រូវបាន​បង្កើតឡើង​ក្រោម​ការ ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​គោលបំណង​រួមគ្នា​ជួយ​ទ្រទ្រង់​ដល់​អតីត​យុទ្ធ ជន ក៏​ដូច​ក្រុមគ្រួសារ​ឱ្យមាន​ភាពកក់ក្តៅ​ក្នុង​ការរស់នៅ​ក្នុងសង្គម​។​
​នៅក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បាន​ក្រើនរម្លឹក​ដល់​បងប្អូន​ក្រុមគ្រួសារ​អតីត យុទ្ធជន​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ការរស់នៅ​ត្រូវ​ប្រកាន់ខ្ជាប់​អនាម័យ​ស្អាត​ជានិច្ច ដើម្បី ចៀសវាង​ជំងឺ​រា​ត្បា​ត​ផ្សេងៗ​ពិសេស​នោះ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​អនុវត្តន៍​តាម​វិធាន​របស់​ក្រសួង សុខាភិបាល​។ ត្រួវ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​បង្កបង្កើនផលដាំ​ដុះ​ដំណាំ​បន្លែ ចិញ្ចឹមសត្វ ត្រី​ឱ្យបាន​ច្រើន ដើម្បី​រក​ចំណូល​សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារឱ្យបាន​ប្រសើរ​ថែមទៀត៕​