នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារមួយស្តីអំពីការបរិច្ចាគឈាម ជាពិសេសយុវជន។ នេះជាអត្ថន័យទាំងស្រុងនៅក្នុងផេករបស់សម្តេចតេជោផ្ទាល់តែម្តង៖
ខ្ញុំសូមឆ្លៀតយកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗយុវជនយុវនារីជាទីស្រឡាញ់ សូមចូលរួមបរិច្ចាគឈាមជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុត នៅក្នុងប្រទេស។ ច្បាស់ណាស់ យើងពិតជាសប្បាយចិត្តនៅពេលដែលយើងអាចជួយជីវិតមនុស្សបាន តាមរយៈការផ្តល់ឈាម។
ខ្ញុំមានជំនឿថា ពលរដ្ឋគ្រប់ៗរូបអាចធ្វើបាន ជាពិសេសយុវជន ដែលគ្រាន់តែចំណាយពេល ២៥ នាទីតែប៉ុណ្ណោះ។ ការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាពឡើយ។ ចំពោះរូបខ្ញុំគឺនឹងឆ្លៀតយកពេលពីការងារទៅបរិច្ចាគឈាមជួយពលរដ្ឋនៅថ្ងៃណាមួយខាងមុខនេះ ប្រសិនបើគ្រូពេទ្យដែលព្យាបាលខ្ញុំអនុញ្ញាតិ។
សូមបងប្អូនប្រជាពលរដ្ឋ និងយុវជនទូទាំងប្រទេសចូលរួមបរិច្ចាគឈាមជួយសង្រ្គោះជីវិតមនុស្សនៅថ្ងៃនេះទាំងអស់គ្នា! សូមអរគុណ៕