សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានសរសេរលើទំព័រហ្វេសប៊ុករបស់ ខ្លួនដើម្បីអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស យុវជនយុវនារី ឱ្យចូលរួមបរិច្ចាគឈាម។ ចរិច្ចាកឈាមដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុត នៅក្នុងប្រទេសកម្ពុជា។
ប្រមុខរដ្ឋាភិបាលបានសរសេរបន្តថា យើងពិតជាសប្បាយចិត្តនៅពេលដែលយើងអាចជួយជីវិតមនុស្សបាន តាមរយៈការផ្តល់ឈាម។ ខ្ញុំមានជំនឿថា ពលរដ្ឋគ្រប់ៗរូបអាចធ្វើបាន ជាពិសេសយុវជន ដែលគ្រាន់តែចំណាយពេល ២៥ នាទីតែប៉ុណ្ណោះ។ ការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាពឡើយ។
សម្តេចហ៊ុន សែនបានបញ្ជាក់ថា ខ្ញុំនឹងឆ្លៀតយកពេលពីការងារទៅបរិច្ចាគឈាមជួយពលរដ្ឋនៅថ្ងៃ ណាមួយខាងមុខនេះ ប្រសិនបើគ្រូពេទ្យដែលព្យាបាលខ្ញុំ អនុញ្ញាត៕
សម្តេចហ៊ុន សែននឹងបរិច្ចាកឈាមប្រសិនបើគ្រូពេទ្យអនុញ្ញាត
