ព្រឹកថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
នៅសាលាខណ្ឌចំការមន មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ សម្រាប់ខណ្ឌចំការមន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
-ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ
-ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាធានីភ្នំពេញ តំណាងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
-ឯកឧត្តម ហ៊ុយ ហានសុង អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន
ដោយមានការអញ្ជេីញចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, កងរាជអាវុធហត្ថរាជធានីភ្នំពេញ, គណៈអភិបាលខណ្ឌ, សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកប្រធាន-អនុប្រធានមន្ទីរជំនាញជុំវិញរាជធានីភ្នំពេញ, អធិការនគរបាលខណ្ឌ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលទាំង១១, រដ្ឋបាលសង្កាត់ទាំង០៥, ប៉ុស្ដិ៍នគរបាលសង្កាត់ទាំង០៥ និងមន្រ្តីពាក់ព័ន្ធ។