ក្រសួងសុខាភិបាលរកឃើញពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ២នាក់ថែមទៀត ឆ្លងជំងកូវីដ១៩


នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន០២នាក់ថែមទៀត មានឆ្លងវីរុសកូវីដ១៩ ។

នៅថ្ងៃនេះផងដែរ ក្រសួងក៏បានប្រកាសថា មិនមានករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩នោះទេ។

អ្នកឆ្លងទាំង២នាក់នោះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
២៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

លទ្ធផលធ្វើតេស្តសំណាករបស់បុគ្គលទាំង២នាក់នេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៨១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៩នាក់៕