កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ


ព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ​ បានបេីកកិច្ចប្រជុំ​សាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ​ ក្រោមអធិបតីភាព ឯកឧត្ដម យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្ត។
កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដើម្បីពិនិត្យ និងអនុម័តរបៀបវារ:ដូចខាងក្រោម ៖
១- ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨
២- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
៣- ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែកញ្ញា តុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០ ។
៤- ប្រកាសពេលវេលានែកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ៕
On 05 December 2020, The 19th meeting for the 3rd mandate of Takeo Provincial Council was co-chaired by H.E Yous Nasy, Chairman of the Council and H.E Ouch Phea, Takeo Provincial Governor.
The meeting has 4 agendas to review and approve:
1. Review and approve the draft note of the 18th meeting
2. Review and approve the draft report of the work achievements for 2020
3. Review and approve the bonuses to the officials of the Takeo provincial hall for Oct-Nov-Dec 2020
4. Announce the next meeting which will hold on 04 February 2021.