ឯកឧត្តម ម៉ី លីហួត ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹកក្នុងខេត្តព្រះវិហារ


នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៧ ឯកឧត្តម ម៉ី លីហួត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពទឹកនៅក្នុងខេត្តព្រះវិហារ ។
សូមជម្រាបជូនថា ភ្លៀងកក់ខែដែលបានធ្លាក់ជាបន្តបន្ទាប់នៅដើមខែមេសា នេះ ពុំបានធ្វើឱ្យតំបន់ណាមួយនៅក្នុងខេត្តព្រះវិហារ រងនូវការជន់លិចដោយជំនន់ទឹកភ្លៀងនោះទេ ប៉ុន្តែវាបានធ្វើឱ្យស្ថានភាពទឹក ទាំងទឹកសម្រាប់បំរើឱ្យវិស័យកសិកម្ម និងទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ មានលក្ខណៈកាន់តែល្អប្រសើរ ៕