វេទិកាសាធារណៈភូមិឃុំមានសុវត្ថិភាព នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង


ដោយអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព គណៈបញ្ជាការឯកភាពស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដឹកនាំ ដោយ លោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកស៊ីធរកណ្ដាល និងលោកអធិការនៃអធិការដ្ឋាននគរបាលស្រុក បានរៀបចំវេទិកាសាធារណៈភូមិឃុំមានសុវត្ថិភាព ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយអំពីការងារភូមិឃុំមានសុវត្ថិភាព ការចែកអត្តសញ្ញាណប័ណ្ណដែលបានធ្វើរួច និង ថតអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណសេរីថ្មីនៅវត្តតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និង មានប្រជាពលរដ្ឋចូលរួមចំនួន ១៧៦នាក់ (ប្រុស ៤៥នាក់ ស្រី ១៣១នាក់) និងបានចែកអត្តញ្ញាណប័ណ្ណធ្វើរួចចំនួន ៤០៦ សន្លឹក។
manny Bundith 6-2-2016 (2)                     manny Bundith 6-2-2016 (3)
manny Bundith 6-2-2016 (4)