ឯកឧត្តម ហ៊ុន ម៉ានី បានបើកកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការធ្វើសេចក្តីព្រាង សេចក្តីប្រកាស ដេីម្បីពិនិត្យ​ និងពិភាក្សា​ ធ្វើបច្ចុប្បន្នភាពការត្រៀមរៀបចំសេចក្តីព្រាងសេចក្តីប្រកាសនៃកិច្ចប្រជុំ ASEP១១


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា​ និងជាប្រធានកិច្ចប្រជុំគណៈកម្មាធិការធ្វើសេចក្តីព្រាងសេចក្តីប្រកាសនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ រួមជាមួយ ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា​ ព្រឹទ្ធសភា​ រដ្ឋសភា​ ទីប្រឹក្សា​ និងមន្ត្រីជំនួយការនៃគណៈកម្មាធិការ បានប្រជុំក្រុមការងារគណៈកម្មាធិការធ្វើសេចក្តីព្រាង សេចក្តីប្រកាស ដេីម្បីពិនិត្យ​ និងពិភាក្សា​ ធ្វើបច្ចុប្បន្នភាពការត្រៀមរៀបចំសេចក្តីព្រាងសេចក្តីប្រកាសនៃកិច្ចប្រជុំ ASEP11″ នៅសាលប្រជុំបន្ទាយស្រី​ នៃវិមានរដ្ឋសភា​ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។