ឯកឧត្តម ស៊ុយ សែម និង ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតចិនអញ្ជើញសម្ពោធដាក់ឲ្យដំណើការផ្លូវការខ្សែបញ្ជូនអគ្គិសនីជាតិតង់ស្យុងខ្ពស់


ខ្សែបញ្ជូនអគ្គិសនីជាតិតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុលថ្មីភ្ជាប់ពីភ្នំពេញទៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀងត្រូវបានសម្ពោធដាក់ឲ្យដំណើការផ្លូវការ ដោយខ្សែនេះនឹងពង្រីកវិសាលភាពការផ្គត់ផ្គងនិងបន្ថយថ្លៃអគ្គិសនីជូនពលរដ្ឋរាប់សែននាក់ក្នុងខេត្តទាំងបី ។ រោងចក្រ និងសហគ្រាសដែលពីមុនខ្វះអគ្គិសនីនឹងមិនមានបញ្ហាបែបនេះតទៅទៀតទេ ។ ខ្សែ នេះក៏កាត់បន្ថយការនាំចូលថាមពលពីវៀតណាមជាអតិបរមាផងដែរ ។ នេះជាជោគជ័យថ្មីមួយទៀតរបស់វិស្វករអគ្គិសនីខ្មែរយើង ដែលបានសហការបានយ៉ាងជោគជ័យជាមួយអ្នកជំនាញមកពីប្រទេសចិន ។ ឯឧ ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែនិងថាមពល និង ឯឧ Xiong Bo ឯកអគ្គរដ្ឋទូតចិនបានធ្វើជាអធិបតីក្នុងកម្មវិធីនៅស្រុកព្រះស្តេច ព្រឹកថ្ងៃ ១៩ មេសា ២០១៧ ។