សម្ដេចសាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៣


ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ០៨:០០ នាទីនៅវិមានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដែលមានរបៀបវារៈ ៖
១. ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញតិ្ត ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣ ។
២. ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្រមខ័ណ្ឌស្តីពី កិច្ចសហប្រតិ្តការសេដ្ឋិច្ចទូលំទូលាក្នុយចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ ទៅក្នុងរបៀបវារៈសម័យប្រជុំ លើកទី១០ព្រឹទ្ធសភា នីតិកាលទី៣ ។
៣. កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី១០ព្រឹទ្ធសភានីតិកាលទី៣ ។
បន្ទាប់ពីបានស្តាប់ របាយការណ៍ស្តីពីការពិនិត្យសិក្សា លើខ្លឹមសារនៃសេចក្តីស្នើច្បាប់ និងសេចក្តីព្រាងច្បាប់ទាំង២ របស់គណៈកម្មការទី៤ និងទី៩ ដែលជាវិស័យមានសមត្ថកិច្ច និងស្តាប់មតិ ពិភាក្សាផ្តល់យោបល់របស់អង្គប្រជុំរួចមក អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានអនុម័តយល់ព្រមតាមសំណើរបស់គណៈកម្មការទី៤ និងទី៩ ដាក់សេចក្តីស្នើច្បាប់ និង សេចក្តីព្រាងច្បាប់ ខាងលើទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣ ដោយចាត់ទុកជាការប្រញាប់ និងកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០ ព្រឹក ដោយមានរបៀបវារៈ ៖
១. ពិនិត្យ និង ឲ្យយោបល់លើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈ មន្រ្តីរាជការនៃក្រុមនីតិប្បញ្ញតិ្ត
២. ពិនិត្យ និង ឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីកាអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ