ឯកឧត្តម ស៊ូ ភិរិន្ទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥


នៅព្រឹកថ្ងៃសៅរ៍ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុម ការងារ ថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារ សេនាធិការ នៃក្រុមការងារថ្នាក់កណ្តាលចុៈជួយខេត្តតាកែវ បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ ដើម្បីអនុវត្តផែនការជាក់ស្តែង នៅគ្រប់មូលដ្ឋានទូទាំងស្រុកសំរោងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ុក ម៉ារ៉េត ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុៈជួយស្រុកសំរោង ឯកឧត្តម ស្រី បេន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោងផងដែរ។
Siem Reap 7-02-2016 (1)           Siem Reap 7-02-2016 (2)
Siem Reap 7-02-2016 (3)