ថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភាអញ្ជើញនាំយកនូវបច្ច័យ និងទេយ្យទានរបស់សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក


នារសៀលថ្ងៃច័ន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ម ឡេងយ៉ានី និងលោកជំទាវ សាយ ចាន់ណាក់ នាយិការង នៃខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកនូវបច្ច័យ អង្ករ ទេយ្យទាន ព្រមទាំងសម្ភារៈមួយចំនួនទៀតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទៅថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិកាវត្តបទុមវតី ដែលស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូរពេញ រាជធានីភ្នំពេញ៕