ពិធីបើកវគ្គផ្សព្វផ្សាយការអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់


រាជធានី​ភ្នំពេញ​នា​រសៀល​​ថ្ងៃ​ទី​២០ ខែ​មេសា​ ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​បើក​វគ្គ​ផ្សព្វផ្សាយ​ការ​អប់រំ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯកឧត្ដម លោក​ជំទាវ លោក លោក​ស្រី​តំណាង​អង្គភាព​ពាក់​ព័ន្ធ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស​សរុប​ជាង​៣០០​នាក់ ។
ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សមាជិក​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​ជា​ស្ថាប័ន​ស៊ីវិល​មួយ​ដែល​មាន​វិសាលភាព និង​សក្ដានុពល​យ៉ាង​ធំធេង បាន​ខិតខំ​រួម​ចំណែក​អនុវត្ត យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​សាលារៀន​ជា​ប្រភេទ​សាលា​ពណ៌​បៃតង ពោល​គឺ​សាលា​រៀន​មិន​មាន​ការ​ជួញ​ដូរ ការ​ផលិត និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ ។