ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាសនូវអាគាសិក្សា១ខ្នងសាងសង់ឡើងដោយគម្រោងថវិការបស់អង្គការ រូម ធូ រីត


នាព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចំការលើបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាសនូវអាគាសិក្សា១ខ្នងសាងសង់ឡើងដោយគម្រោងថវិការបស់អង្គការ រូម ធូ រីត (Room To Read) នៅសាលាអនុវិទ្យាល័យ និងបឋមសិក្សាស្រែប្រាំង ស្ថិតក្នុងឃុំតាប្រុក ស្រុកចំការលើខេត្តកំពង់ចាម។