ប្រឡាយទឹក ចំនួ ០៣ ខ្សែ និងសំណង់សិល្បការមួយចំនួន ក្នុងខេត្តព្រះវិហារ សម្រេចការងារបានប្រមាណ ៥០% ហើយ


ការដ្ឋានសាសង់ប្រឡាយទឹក ចំនួ ០៣ ខ្សែ និងសំណង់សិល្បការមួយចំនួនទៀត ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្រេចការងារបានប្រមាណ ៥០% ហើយ ។
សូមរំលឹកផងដែរថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះសុខទុក្ខរបស់វីរកងទ័ពដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ពិសេសការផ្គត់ផ្គង់ទឹក សម្តេចទាំងទ្វេបានផ្តល់បន្ថែមនូវប្រឡាយទឹកចំនួន ០៣ ខ្សែ សរុបប្រវែង ៤.២០០ ម៉ែត្រ និងសំណង់សិល្បការមួយចំនួន ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីទាញទឹកពីអាងទឹកបសាម ទៅបម្រើដល់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៩៣០ ហិកតា ស្រូវប្រាំង ចំនួន ១២០ ហិកតា និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារកងទ័ពនៅតំបន់នោះ ។ ប្រឡាយទាំង ០៣ ខ្សែ ខាងលើនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានសាងសង់ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ ២០១៧ ខាងមុខ ៕