ឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញពិនិត្យបន្ទប់រៀន និងបណ្ណាល័យ ក្រោមការជួយជ្រោមជ្រែងរបស់អង្គការ Home To Read


បន្ទាប់ពីបញ្ចប់ពិធីកាត់ខ្សែបូរសម្ភោធអាគារសិក្សា និងបំពាក់មេដាយស្ថាបនាជូនដល់លោក លោកស្រី ដែលជាប្រធាន បុគ្គលិកអង្គការ Home To Read ក៏ដូចជាមន្ត្រីរាជការដែលបានរួមចំណែកពាក់ព័ន្ធនឹងការកសាងស្នារដៃ សមិទ្ធផលជូនដល់សង្គមជាតិរួចមក ឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញពិនិត្យបន្ទប់រៀន និងបណ្ណាល័យ ក្រោមការជួយជ្រោមជ្រែងរបស់អង្គការ Home To Read រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការលើកកំពស់គុណភាពអបរំនៅកម្ពុជាឲ្យកាន់តែប្រសើឡើង។ ឯកឧត្តមបានកោតសរសើចំពោះអង្គការ Home To Read ក៏ដូចជាសប្បុរសជនដែលបានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយលើកកំពស់គុណភាពអប់រំនៅកម្ពជារបស់យើង និងបានជម្រុញលើកទឹកចិត្តដល់អង្គការ Home To Read បន្តរបេសកម្មនេះជាបន្តរទៀតដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានកាន់តែជឿនលឿនទៅមុខ។