ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារបន្តចុះពិនិត្យ និងជួយដឹកជញ្ជូន សាងសង់ផ្ទះជូនប្រជាពលរដ្ឋនៅភូមិបឹងជង្រុកតេជោ ឈ្នះ-ឈ្នះ


ខេត្តបន្ទាយមានជ័យ; ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារបន្តចុះពិនិត្យ និងជួយដឹកជញ្ជូន សាងសង់ផ្ទះជូនប្រជាពលរដ្ឋនៅភូមិបឹងជង្រុកតេជោ ឈ្នះ-ឈ្នះ ខណៈដែលបងប្អូនប្រជាពលរដ្ឋកំពុងមមាញឹកយ៉ាងសស្រាក់សស្រាំក្នុងដឹកជញ្ជូន និងសាងសង់លំនៅដ្ឋានថ្មីលើដីស្របច្បាប់របស់ខ្លួនដែលទទួលបានពីការដោះស្រាយតាមបែបឈ្នះ-ឈ្នះ ។