ក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការសាងសង់ប្រឡាយមេស្ពានស្រែង ក្នុងខេត្តសៀមរាប


ប្រឡាយមេស្ពានស្រែង ស្ថិតក្នុងឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការសាងសង់ឡើង កាលពីដើមកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅនេះ ។ បច្ចុប្បន្ន ការសាងសង់ប្រឡាយមេស្ពានស្រែង ដែលមានប្រវែង ៧.២០០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការតូចធំ សរុបចំនួន ១៧ កន្លែង សម្រេចការងារបានប្រមាណ ៦០% ហើយ ។ ក្រោយពេលសាងសង់រួច ប្រឡាយមេនេះ នឹងផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣.៧៤១ ហិកតា ស្រូវប្រាំង ចំនួន ៣៦៥ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ ហិកតា ៕