ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ធ្វើការសាងសង់ឡើងនូវប្រព័ន្ធស្រោចស្រព បឹងកន្សែង


ដើម្បីបំពេញនូវតម្រូវការទឹកស្រោចស្រពជូនបងប្អូនប្រជាកសិករនៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅឆ្នាំ ២០១៧ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ធ្វើការសាងសង់ឡើងនូវប្រព័ន្ធស្រោចស្រព បឹងកន្សែង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៨០០ ហិកតា ស្រូវប្រាំង ចំនួន ២៥០ ហិកតា និងដំណាំរួមផ្សំ ចំនួន ២៥ ហិកតា ។ ការងារដែលត្រូវសាងសង់ រួមមាន៖ ទំនប់អាងទឹកប្រវែង ២.៨៥៦ ម៉ែត្រ ប្រឡាយនាំទឹក ០១ ខ្សែ ប្រវែង ២.២២០ ម៉ែត្រ និងសំណង់សិល្បការតូចធំ សរុប ចំំនួន ០៨ កន្លែង ៕ មកទល់ពេលបច្ចុប្បន្ន ដំណើរការសាងសង់ប្រព័ន្ធស្រោចស្រព បឹងកន្សែង សម្រេចការងារបានប្រមាណ ៥០% ហើយ ៕