ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ប្រឡាយមេភូមិរាំង


ផ្ទៃដីដំណាំស្រូវវស្សា ចំនួន ៨៤៨ ហិកតា ស្រូវប្រាំង ៥៤០ ហិកតា និងដំណាំរួមផ្សំ ចំនួន ៤៣ ហិកតា ស្ថិតក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ ខណៈប្រឡាយមេភូមិរាំង កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ ។ ការសាងសង់ប្រឡាយមេភូមិរាំង គឺមានប្រវែង ៤.១០០ ម៉ែត្រ និងមានបំពាក់នូវសំណង់សិល្បការ ចំនួន ០៧ កន្លែង ។ មកដល់ពេលនេះ ការងារសាងសង់ឡើងវិញប្រឡាយមេភូមិរាំង សម្រេចលទ្ធផលបានប្រមាណ ៣៥ % ហើយ ៕