ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ប្រឡាយមេពោធិ៍ពីរដើម


បន្ទាប់ពីបានបញ្ចប់នូវជំហានទី ១ ប្រឡាយមេពោធិ៍ពីរដើម ស្ថិតក្នុងឃុំតាឡំ និងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់នូវជំហានទី ២ បន្តទៀត ។ ការសាងសង់នៅក្នុងជំហានទី ២ នេះ គឺមានប្រវែង ៦.០០០ ម៉ែត្រ និងមានបំំពាក់នូវសំណង់សិល្បការតូចធំ សរុបចំនួន ១៩ កន្លែង ។ ប្រឡាយមេពោធិ៍ពីរដើម ជំហានទី ២ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សា ចំនួន ១.០៣២ ហិកតា ស្រូវប្រាំង ចំនួន ១៣៥ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ ហិកតា ៕