ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារ លោក ជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បាននាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង សាខាស្រុកសាលាក្រៅ ដឹកនាំដោយលោក ម៉ី វុទ្ធារ៉ា ក្នុងនាមឯកឧត្តម អីុ ឈាន និងលោកជំទាវ បាន ស្រីមុំ និងមានការអញ្ជើញចូលរួមពីលោកជំទាវ ពៅ សុខ បានដឹកនាំក្រុមការងារចុះសួរសុខទុកនិងនាំយកអំណោយជាថវិកា២០០,០០០រៀល ក្នុងមួយគ្រួសារៗ ជូនដល់ស្ត្រីសម្រាលកូនចំនួន៤គ្រួសារ ដែល២គ្រួសារនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ២គ្រួសារទៀតនៅភូមិសំបូរនិងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មានប្រសាសន៍ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ជូនស្រ្តីសម្រាលកូននិងក្រុមគ្រួសារទាំង៤ ព្រមទាំងបានប្រគល់ថវិកាមូលនិធិផងដែរ ។
គណបក្សប្រជាជនកម្ពុជាតែងបានយល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាល:ទេស: មិនបានសន្យាទេ ដឹងតែពីជួយ ។